គោលការណ៍ឯកជនភាព

សម្រាប់ SellMeApp

កែសម្រួលចុងក្រោយ៖ ២៥ សីហា ២០២៥

យើងគោរពដល់ឯកជនភាពរបស់អ្នក។ គោលការណ៍ឯកជនភាពនេះ បញ្ជាក់ពីរបៀបដែលក្រុមហ៊ុន Mangrove Studio Co., Ltd. ប្រមូល ប្រើប្រាស់ និងការពារព័ត៌មានរបស់អ្នក នៅពេលអ្នកប្រើប្រាស់កម្មវិធី SellMeApp

១. ព័ត៌មានដែលយើងប្រមូល

  • ព័ត៌មានគណនី៖

    ឈ្មោះ អ៊ីមែល លេខទូរស័ព្ទ និងឈ្មោះក្រុមហ៊ុន។

  • ទិន្នន័យអាជីវកម្ម៖

    ទំនាក់ទំនង (Contacts) កិច្ចព្រមព្រៀង (Deals) កំណត់ត្រា (Notes) និងឯកសារដែលបានផ្ទុកឡើងទៅ SellMeApp។

  • ទិន្នន័យប្រើប្រាស់៖

    ព័ត៌មានអំពីឧបករណ៍ ប្រភេទកម្មវិធីរុករក (browser) និងស្ថិតិការប្រើប្រាស់ ដើម្បីជួយបង្កើនគុណភាពសេវាកម្ម។

២. យើងប្រើព័ត៌មានរបស់អ្នកដូចម្តេច?

  • ដើម្បីផ្តល់សេវាកម្ម និងបង្កើនគុណភាពនៃការប្រើប្រាស់ SellMeApp។

  • ដើម្បីទំនាក់ទំនងជាមួយអ្នកអំពីគណនី ឬសំណើរជំនួយ។

  • ដើម្បីវិភាគនិងវាស់វែងការប្រើប្រាស់ ធ្វើឲប្រព័ន្ធដំណើរការបានល្អប្រសើរឡើង។

  • ដើម្បីអនុវត្តតាមបញ្ញត្តិច្បាប់ និងការទាមទារផ្លូវច្បាប់ផ្សេងៗ។

៣. សុវត្ថិភាពនៃទិន្នន័យ

  • យើងប្រើវិធីសាស្រ្តសុវត្ថិភាពដែលទូលំទូលាយ និងទំនើប ដើម្បីការពារទិន្នន័យរបស់អ្នក។

  • មានតែបុគ្គលិកដែលត្រូវបានអនុញ្ញាតប៉ុណ្ណោះដែលអាចចូលទៅកាន់ព័ត៌មានរបស់អ្នក។

  • អ្នកមានសិទ្ធិគ្រប់គ្រងគណនីផ្ទាល់ខ្លួន និងអាចស្នើសុំលុបទិន្នន័យនៅពេលណាក៏បាន។

៤. ការចែករំលែកទិន្នន័យ

យើងមិនលក់ ឬជួលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកឡើយ។
យើងអាចចែករំលែកទិន្នន័យតែជាមួយ៖

  • ដៃគូផ្នែកសេវា (ឧ. ក្រុមហ៊ុនផ្តល់សេវាផ្ទុកទិន្នន័យ cloud)។

  • អាជ្ញាធរ នៅពេលចាំបាច់តាមផ្លូវច្បាប់។

៥. សិទ្ធិរបស់អ្នក

  • អ្នកអាចចូលមើល និងកែប្រែព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបាន។

  • អ្នកអាចស្នើឲ្យលុបទិន្នន័យ និងគណនីរបស់អ្នកបាន។

  • បើអ្នកមានបញ្ហាឬការព្រួយបារម្ភអំពីឯកជនភាព សូមទំនាក់ទំនងមកក្រុមការងារយើង។

៦. ខូកគី និងការតាមដាន

SellMeApp ប្រើខូកគី (cookies) ដើម្បីបង្កើនបទពិសោធន៍អ្នកប្រើ និងតាមដានការប្រើប្រាស់សម្រាប់ការកែលម្អប្រព័ន្ធ។
អ្នកអាចបិទខូកគីនៅក្នុងកម្មវិធីរុករករបស់អ្នកបាន ប៉ុន្តែមុខងារខ្លះអាចមិនដំណើរការត្រឹមត្រូវឡើយ។

៧. សម្រាប់អ្នកប្រើប្រាស់នៅបរទេស

ប្រព័ន្ធ SellMeApp បង្កើតឡើងនៅប្រទេសកម្ពុជា ប៉ុន្តែទិន្នន័យរបស់អ្នកអាចត្រូវបានរក្សាទុកនៅលើម៉ាស៊ីនមេដែលស្ថិតនៅក្នុង ឬក្រៅប្រទេសកម្ពុជា។

៨. ការកែប្រែគោលការណ៍នេះ

យើងអាចធ្វើបច្ចុប្បន្នភាពគោលការណ៍ឯកជនភាពនេះនៅពេលខាងមុខ។ កំណែថ្មីនឹងត្រូវបានបង្ហោះនៅទីនេះជាមួយនឹងកាលបរិច្ឆេទ “កែប្រែចុងក្រោយ” ថ្មី។

៩. ទំនាក់ទំនង

បើមានបញ្ហា ឬសំណួរពាក់ព័ន្ធនឹងឯកជនភាព សូមទំនាក់ទំនងមកយើង៖
📍 ភ្នំពេញ ប្រទេសកម្ពុជា
✉️ info@mangrovestudio.net
📱 ជំនួយតាម Telegram

ត្រៀមខ្លួនរួចហើយឬនៅ?
ដើម្បីធ្វើឱ្យការលក់របស់អ្នកងាយស្រួលជាងមុន!

បើកអាជីវកម្មធុនតូចគឺពិបាករួចទៅហើយ ការគ្រប់គ្រងការលក់មិនគួរឲ្យពិបាកទេ។ SellMeApp ផ្តល់អ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការ ចាប់ពីការរៀបចំអតិថិជន ដល់ការតាមដានអតិថិជន និងបិទការលក់បានច្រើនជាងមុន ដោយមិនធ្វើឲ្យស្មុគស្មាញនោះទេ។

Made with ❤️ by Mangrove Studio Co Ltd

©2026

ត្រៀមខ្លួនរួចហើយឬនៅ?
ដើម្បីធ្វើឱ្យការលក់របស់អ្នកងាយស្រួលជាងមុន!

បើកអាជីវកម្មធុនតូចគឺពិបាករួចទៅហើយ ការគ្រប់គ្រងការលក់មិនគួរឲ្យពិបាកទេ។ SellMeApp ផ្តល់អ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការ ចាប់ពីការរៀបចំអតិថិជន ដល់ការតាមដានអតិថិជន និងបិទការលក់បានច្រើនជាងមុន ដោយមិនធ្វើឲ្យស្មុគស្មាញនោះទេ។

©2026

Made with ❤️ by Mangrove Studio Co Ltd

top