លក្ខខណ្ឌ និងការរៀបចំការប្រើប្រាស់

សម្រាប់ SellMeApp

កែសម្រួលចុងក្រោយ៖ ២៥ សីហា ២០២៥

សូមស្វាគមន៍មកកាន់ SellMeApp ដែលគ្រប់គ្រងដោយក្រុមហ៊ុន Mangrove Studio Co., Ltd. (យើង ឬ របស់យើង)។ ការប្រើប្រាស់ SellMeApp មានន័យថាអ្នកយល់ព្រមនឹងលក្ខខណ្ឌខាងក្រោម។ សូមអានអោយច្បាស់មុនប្រើ។

១. ការយល់ព្រមលើលក្ខខណ្ឌ

ដោយចូលប្រើឬប្រើប្រាស់ SellMeApp នេះ អ្នកយល់ព្រមលើលក្ខខណ្ឌទាំងនេះ។ ប្រសិនបើអ្នកមិនយល់ព្រម សូមកុំប្រើសេវានេះ។

២. អ្នកមានសិទ្ធិប្រើប្រាស់

SellMeApp ត្រូវបានរចនាឡើងសម្រាប់អាជីវកម្មធុនតូច និងធម្យម (SMEs) និងអង្គភាពផ្សេងៗ។ អ្នកត្រូវមានសិទ្ធិតំណាងអាជីវកម្មឬក្រុមការងារដើម្បីប្រើប្រាស់សេវា។

៣. គណនី និងការចូលប្រើ

  • អ្នកទទួលខុសត្រូវចំពោះពាក្យសម្ងាត់គណនីរបស់អ្នក។

  • អ្នកត្រូវបញ្ចូលព័ត៌មានពិតប្រាកដ នៅពេលបង្កើតករណី

  • អ្នកទទួលខុសត្រូវចំពោះសកម្មភាពទាំងអស់នៅក្នុងគណនីរបស់អ្នក។

៤. ផែនការនិងការទូទាត់

  • SellMeApp ផ្តល់ជូនផែនការប្រើប្រាស់ ឥតគិតថ្លៃ សម្រាប់អជីវកម្មធុនតូច និងមធ្យម, ផែនការ Pro តម្លៃ $6 ក្នុងមួយអ្នកប្រើ/ខែ, និងផែនការ ជាមុខងារប្ដូរតាមតម្រូវការ

  • តម្លៃទាំងអស់រួមបញ្ចូលពន្ធ10%។

  • តម្លៃសេវាអាចកែតម្រូវបានតាមតម្រូវការរបស់អ្នក ដោយទំនាក់ទំនងក្រុមការងារលក់របស់យើងតាម Telegram។

  • ថ្លៃសេវាមិនអាចដកប្រាក់ត្រឡប់វិញបានទេ លើកលែងតែមានចែងនៅក្នុងច្បាប់។

៥. ការប្រើប្រាស់សេវា

  • កុំប្រើប្រាស់ SellMeApp ដោយបំពាន (ឧ. hacking, spam, ចូលប្រើដោយមានការអនុញ្ញាត)។

  • អ្នកប្រើប្រាស់ដែលបំពានលក្ខខណ្ឌអាចត្រូវផ្អាកឬលុបគណនី។

៦. ទិន្នន័យ និងមាតិកា

  • អ្នកជាម្ចាស់ទិន្នន័យដែលជាអ្នកបញ្ចូល។

  • យើងមានសិទ្ធិផ្ទុកនិងដំណើរការទិន្នន័យរបស់អ្នក ដើម្បីផ្តល់សេវា។

៧. ឯកជនភាព និងសុវត្ថិភាព

  • យើងគោរឯកជនភាពរបស់អ្នក។ សូមអានគោលការណ៍ឯកជនភាព

  • យើងប្រើបច្ចេកវិទ្យាសុវត្ថិភាពដើម្បីការពារទិន្នន័យអាជីវកម្ម។

៨. ការគំណត់ការទទួលខុសត្រូវ

SellMeApp ផ្តល់ជាសេវា “ដូចដែលមាន”។ យើងមិនធានាសេវាដំណើរការដំបូងពេញលេញនោះទេ ហើយក៏មិនទទួលខុសត្រូវចំពោះការខូចខាតដែលកើតឡើងពីអ្នកប្រើប្រាស់សេវានេះដែរ។

៩. ការផ្លាស់ប្ដូរផ្សេងៗ

យើងអាចធ្វើបច្ចុប្បន្នភាពលើលក្ខខណ្ឌទាំងនេះ នៅពេលដែលចាំបាច់។
ការផ្លាស់ប្ដូរនឹងត្រូវបានបង្ហោះនៅលើទំព័រនេះជាមួយនឹងកាលបរិច្ឆេទថ្មី។

១០. ទំនាក់ទំនង

បើមានបញ្ហា ឬសំណួរពាក់ព័ន្ធនឹងឯកជនភាព សូមទំនាក់ទំនងមកយើង៖
📍 ភ្នំពេញ ប្រទេសកម្ពុជា
✉️ info@mangrovestudio.net
📱 ជំនួយតាម Telegram

ត្រៀមខ្លួនរួចហើយឬនៅ?
ដើម្បីធ្វើឱ្យការលក់របស់អ្នកងាយស្រួលជាងមុន!

បើកអាជីវកម្មធុនតូចគឺពិបាករួចទៅហើយ ការគ្រប់គ្រងការលក់មិនគួរឲ្យពិបាកទេ។ SellMeApp ផ្តល់អ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការ ចាប់ពីការរៀបចំអតិថិជន ដល់ការតាមដានអតិថិជន និងបិទការលក់បានច្រើនជាងមុន ដោយមិនធ្វើឲ្យស្មុគស្មាញនោះទេ។

Made with ❤️ by Mangrove Studio Co Ltd

©2026

ត្រៀមខ្លួនរួចហើយឬនៅ?
ដើម្បីធ្វើឱ្យការលក់របស់អ្នកងាយស្រួលជាងមុន!

បើកអាជីវកម្មធុនតូចគឺពិបាករួចទៅហើយ ការគ្រប់គ្រងការលក់មិនគួរឲ្យពិបាកទេ។ SellMeApp ផ្តល់អ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការ ចាប់ពីការរៀបចំអតិថិជន ដល់ការតាមដានអតិថិជន និងបិទការលក់បានច្រើនជាងមុន ដោយមិនធ្វើឲ្យស្មុគស្មាញនោះទេ។

©2026

Made with ❤️ by Mangrove Studio Co Ltd

top