យើងគោរពដល់ឯកជនភាពរបស់អ្នក។ គោលការណ៍ឯកជនភាពនេះ បញ្ជាក់ពីរបៀបដែលក្រុមហ៊ុន Mangrove Studio Co., Ltd. ប្រមូល ប្រើប្រាស់ និងការពារព័ត៌មានរបស់អ្នក នៅពេលអ្នកប្រើប្រាស់កម្មវិធី SellMeApp។
១. ព័ត៌មានដែលយើងប្រមូល
ព័ត៌មានគណនី៖
ឈ្មោះ អ៊ីមែល លេខទូរស័ព្ទ និងឈ្មោះក្រុមហ៊ុន។
ទិន្នន័យអាជីវកម្ម៖
ទំនាក់ទំនង (Contacts) កិច្ចព្រមព្រៀង (Deals) កំណត់ត្រា (Notes) និងឯកសារដែលបានផ្ទុកឡើងទៅ SellMeApp។
ទិន្នន័យប្រើប្រាស់៖
ព័ត៌មានអំពីឧបករណ៍ ប្រភេទកម្មវិធីរុករក (browser) និងស្ថិតិការប្រើប្រាស់ ដើម្បីជួយបង្កើនគុណភាពសេវាកម្ម។
២. យើងប្រើព័ត៌មានរបស់អ្នកដូចម្តេច?
ដើម្បីផ្តល់សេវាកម្ម និងបង្កើនគុណភាពនៃការប្រើប្រាស់ SellMeApp។
ដើម្បីទំនាក់ទំនងជាមួយអ្នកអំពីគណនី ឬសំណើរជំនួយ។
ដើម្បីវិភាគនិងវាស់វែងការប្រើប្រាស់ ធ្វើឲប្រព័ន្ធដំណើរការបានល្អប្រសើរឡើង។
ដើម្បីអនុវត្តតាមបញ្ញត្តិច្បាប់ និងការទាមទារផ្លូវច្បាប់ផ្សេងៗ។
៣. សុវត្ថិភាពនៃទិន្នន័យ
យើងប្រើវិធីសាស្រ្តសុវត្ថិភាពដែលទូលំទូលាយ និងទំនើប ដើម្បីការពារទិន្នន័យរបស់អ្នក។
មានតែបុគ្គលិកដែលត្រូវបានអនុញ្ញាតប៉ុណ្ណោះដែលអាចចូលទៅកាន់ព័ត៌មានរបស់អ្នក។
អ្នកមានសិទ្ធិគ្រប់គ្រងគណនីផ្ទាល់ខ្លួន និងអាចស្នើសុំលុបទិន្នន័យនៅពេលណាក៏បាន។
៤. ការចែករំលែកទិន្នន័យ
យើងមិនលក់ ឬជួលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកឡើយ។
យើងអាចចែករំលែកទិន្នន័យតែជាមួយ៖
ដៃគូផ្នែកសេវា (ឧ. ក្រុមហ៊ុនផ្តល់សេវាផ្ទុកទិន្នន័យ cloud)។
អាជ្ញាធរ នៅពេលចាំបាច់តាមផ្លូវច្បាប់។
៥. សិទ្ធិរបស់អ្នក
អ្នកអាចចូលមើល និងកែប្រែព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបាន។
អ្នកអាចស្នើឲ្យលុបទិន្នន័យ និងគណនីរបស់អ្នកបាន។
បើអ្នកមានបញ្ហាឬការព្រួយបារម្ភអំពីឯកជនភាព សូមទំនាក់ទំនងមកក្រុមការងារយើង។
៦. ខូកគី និងការតាមដាន
SellMeApp ប្រើខូកគី (cookies) ដើម្បីបង្កើនបទពិសោធន៍អ្នកប្រើ និងតាមដានការប្រើប្រាស់សម្រាប់ការកែលម្អប្រព័ន្ធ។
អ្នកអាចបិទខូកគីនៅក្នុងកម្មវិធីរុករករបស់អ្នកបាន ប៉ុន្តែមុខងារខ្លះអាចមិនដំណើរការត្រឹមត្រូវឡើយ។
៧. សម្រាប់អ្នកប្រើប្រាស់នៅបរទេស
ប្រព័ន្ធ SellMeApp បង្កើតឡើងនៅប្រទេសកម្ពុជា ប៉ុន្តែទិន្នន័យរបស់អ្នកអាចត្រូវបានរក្សាទុកនៅលើម៉ាស៊ីនមេដែលស្ថិតនៅក្នុង ឬក្រៅប្រទេសកម្ពុជា។
៨. ការកែប្រែគោលការណ៍នេះ
យើងអាចធ្វើបច្ចុប្បន្នភាពគោលការណ៍ឯកជនភាពនេះនៅពេលខាងមុខ។ កំណែថ្មីនឹងត្រូវបានបង្ហោះនៅទីនេះជាមួយនឹងកាលបរិច្ឆេទ “កែប្រែចុងក្រោយ” ថ្មី។
៩. ទំនាក់ទំនង
បើមានបញ្ហា ឬសំណួរពាក់ព័ន្ធនឹងឯកជនភាព សូមទំនាក់ទំនងមកយើង៖
📍 ភ្នំពេញ ប្រទេសកម្ពុជា info@mangrovestudio.net
ជំនួយតាម Telegram
បើកអាជីវកម្មធុនតូចគឺពិបាករួចទៅហើយ ការគ្រប់គ្រងការលក់មិនគួរឲ្យពិបាកទេ។ SellMeApp ផ្តល់អ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការ ចាប់ពីការរៀបចំអតិថិជន ដល់ការតាមដានអតិថិជន និងបិទការលក់បានច្រើនជាងមុន ដោយមិនធ្វើឲ្យស្មុគស្មាញនោះទេ។
Made with ❤️ by Mangrove Studio Co Ltd
បើកអាជីវកម្មធុនតូចគឺពិបាករួចទៅហើយ ការគ្រប់គ្រងការលក់មិនគួរឲ្យពិបាកទេ។ SellMeApp ផ្តល់អ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការ ចាប់ពីការរៀបចំអតិថិជន ដល់ការតាមដានអតិថិជន និងបិទការលក់បានច្រើនជាងមុន ដោយមិនធ្វើឲ្យស្មុគស្មាញនោះទេ។
Made with ❤️ by Mangrove Studio Co Ltd