សូមស្វាគមន៍មកកាន់ SellMeApp ដែលគ្រប់គ្រងដោយក្រុមហ៊ុន Mangrove Studio Co., Ltd. (យើង ឬ របស់យើង)។ ការប្រើប្រាស់ SellMeApp មានន័យថាអ្នកយល់ព្រមនឹងលក្ខខណ្ឌខាងក្រោម។ សូមអានអោយច្បាស់មុនប្រើ។
១. ការយល់ព្រមលើលក្ខខណ្ឌ
ដោយចូលប្រើឬប្រើប្រាស់ SellMeApp នេះ អ្នកយល់ព្រមលើលក្ខខណ្ឌទាំងនេះ។ ប្រសិនបើអ្នកមិនយល់ព្រម សូមកុំប្រើសេវានេះ។
២. អ្នកមានសិទ្ធិប្រើប្រាស់
SellMeApp ត្រូវបានរចនាឡើងសម្រាប់អាជីវកម្មធុនតូច និងធម្យម (SMEs) និងអង្គភាពផ្សេងៗ។ អ្នកត្រូវមានសិទ្ធិតំណាងអាជីវកម្មឬក្រុមការងារដើម្បីប្រើប្រាស់សេវា។
៣. គណនី និងការចូលប្រើ
អ្នកទទួលខុសត្រូវចំពោះពាក្យសម្ងាត់គណនីរបស់អ្នក។
អ្នកត្រូវបញ្ចូលព័ត៌មានពិតប្រាកដ នៅពេលបង្កើតករណី
អ្នកទទួលខុសត្រូវចំពោះសកម្មភាពទាំងអស់នៅក្នុងគណនីរបស់អ្នក។
៤. ផែនការនិងការទូទាត់
SellMeApp ផ្តល់ជូនផែនការប្រើប្រាស់ ឥតគិតថ្លៃ សម្រាប់អជីវកម្មធុនតូច និងមធ្យម, ផែនការ Pro តម្លៃ $6 ក្នុងមួយអ្នកប្រើ/ខែ, និងផែនការ ជាមុខងារប្ដូរតាមតម្រូវការ។
តម្លៃទាំងអស់រួមបញ្ចូលពន្ធ10%។
តម្លៃសេវាអាចកែតម្រូវបានតាមតម្រូវការរបស់អ្នក ដោយទំនាក់ទំនងក្រុមការងារលក់របស់យើងតាម Telegram។
ថ្លៃសេវាមិនអាចដកប្រាក់ត្រឡប់វិញបានទេ លើកលែងតែមានចែងនៅក្នុងច្បាប់។
៥. ការប្រើប្រាស់សេវា
កុំប្រើប្រាស់ SellMeApp ដោយបំពាន (ឧ. hacking, spam, ចូលប្រើដោយមានការអនុញ្ញាត)។
អ្នកប្រើប្រាស់ដែលបំពានលក្ខខណ្ឌអាចត្រូវផ្អាកឬលុបគណនី។
៦. ទិន្នន័យ និងមាតិកា
អ្នកជាម្ចាស់ទិន្នន័យដែលជាអ្នកបញ្ចូល។
យើងមានសិទ្ធិផ្ទុកនិងដំណើរការទិន្នន័យរបស់អ្នក ដើម្បីផ្តល់សេវា។
៧. ឯកជនភាព និងសុវត្ថិភាព
យើងគោរឯកជនភាពរបស់អ្នក។ សូមអានគោលការណ៍ឯកជនភាព។
យើងប្រើបច្ចេកវិទ្យាសុវត្ថិភាពដើម្បីការពារទិន្នន័យអាជីវកម្ម។
៨. ការគំណត់ការទទួលខុសត្រូវ
SellMeApp ផ្តល់ជាសេវា “ដូចដែលមាន”។ យើងមិនធានាសេវាដំណើរការដំបូងពេញលេញនោះទេ ហើយក៏មិនទទួលខុសត្រូវចំពោះការខូចខាតដែលកើតឡើងពីអ្នកប្រើប្រាស់សេវានេះដែរ។
៩. ការផ្លាស់ប្ដូរផ្សេងៗ
យើងអាចធ្វើបច្ចុប្បន្នភាពលើលក្ខខណ្ឌទាំងនេះ នៅពេលដែលចាំបាច់។
ការផ្លាស់ប្ដូរនឹងត្រូវបានបង្ហោះនៅលើទំព័រនេះជាមួយនឹងកាលបរិច្ឆេទថ្មី។
១០. ទំនាក់ទំនង
បើមានបញ្ហា ឬសំណួរពាក់ព័ន្ធនឹងឯកជនភាព សូមទំនាក់ទំនងមកយើង៖ ភ្នំពេញ ប្រទេសកម្ពុជា
info@mangrovestudio.net
ជំនួយតាម Telegram
បើកអាជីវកម្មធុនតូចគឺពិបាករួចទៅហើយ ការគ្រប់គ្រងការលក់មិនគួរឲ្យពិបាកទេ។ SellMeApp ផ្តល់អ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការ ចាប់ពីការរៀបចំអតិថិជន ដល់ការតាមដានអតិថិជន និងបិទការលក់បានច្រើនជាងមុន ដោយមិនធ្វើឲ្យស្មុគស្មាញនោះទេ។
Made with ❤️ by Mangrove Studio Co Ltd
បើកអាជីវកម្មធុនតូចគឺពិបាករួចទៅហើយ ការគ្រប់គ្រងការលក់មិនគួរឲ្យពិបាកទេ។ SellMeApp ផ្តល់អ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការ ចាប់ពីការរៀបចំអតិថិជន ដល់ការតាមដានអតិថិជន និងបិទការលក់បានច្រើនជាងមុន ដោយមិនធ្វើឲ្យស្មុគស្មាញនោះទេ។
Made with ❤️ by Mangrove Studio Co Ltd